រាជធានិភ្នំពេញ ៖ ទំនាក់ទំនងរវាងមិត្តភក្តិ គឺអាចនឹងត្រូវបានរង្គោះរង្គើរដោយប្រការណាមួយ ខណៈអ្នកដែលមានមិត្តភាពមិនតិចទេដែលត្រូវបានដួលរលំ មិនអាចបន្ត សូម្បីតែការជួបមុខនិយាយស្តីរកគ្នាជាដើម ជាហេតុធ្វើឲ្យទំនាក់ទំនងរបស់ពួកគេត្រូវបានបាត់បង់។

យ៉ាងណាមិញដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភក្ដិអាចរឹងមាំទៅបាន យើងត្រូវ៖

១. បើជាមិត្តភក្តិនឹងគ្នាត្រូវមានចិត្តតែមួយ៖ ជាមិត្តភក្តិនឹងគ្នាត្រូវព្យាយាមស្វែងយល់ពីគ្នាឲ្យបានច្រើន ត្រូវព្យាយាមគិតពីអារម្មណ៍របស់គ្នា មិនមែនអាងអីបន្តិចឈប់និយាយរកគ្នា ហើយងាកទៅបង្កើតមិត្តភក្តិថ្មីនោះឡើយ ព្រោះមិត្តភាពដែលអាចរឹងមាំទៅបានក៏ត្រូវការចំណាយពេលវេលាដើម្បីបានស្គាល់គ្នាផងដែរ។

២. ការគោរពចំពោះគ្នា មិនត្រូវគោរពទៅលើអំណាច ឬប្រៀបធៀបគុណសម្បត្តិល្អអាក្រក់របស់គ្នានោះឡើយ៖ មិត្តភាពល្អពិតជាមិនងាយស្រួលរកនោះឡើយ ប្រសិនបើអ្នកមានមិត្តដែលល្អម្នាក់ អ្នកត្រូវចេះគោរពចំពោះគ្នាដោយការប្រើចិត្ត និងបេះដូង ដោយមិនត្រូវគោរពគ្នាតែទៅលើអំណាចបុណ្យសក្តិ និងគិតថាខ្លួនមានគុណសម្បត្តិល្អជាងមិត្តភក្ដិនោះឡើយ៕