រាជធានីភ្នំពេញ ៖ ក្នុងជីវិតនេះមិនមែនមនុស្សគ្រប់គ្នាសុខចិត្តធ្វើអំពើល្អដើម្បីអ្នកដទៃនោះទេ ខណៈមនុស្សមួយចំនួនហាក់មានអារម្មណ៍ថាខ្លួនឯងមានភាពងាយស្រួលក្នុងការនិយាយពាក្យគំរោះគំរើយនិងធ្វើឲ្យអ្នកដទៃទទួលអារម្មណ៍ឈឺចាប់ព្រោះតែសម្តីរបស់ខ្លួន ព្រោះពាក្យសម្តីប្រៀបដូចជាអាវុធមុតស្រួចដែលអាចធ្វើឲ្យអ្នកដទៃមានភាពអារម្មណ៍សោកសង្រេង និងខកចិត្តផងដែរ។

មនុស្សល្អតែងតែមានសុជីវធម៌ក្នុងការនិយាយស្តី និងអាចនិយាយដោយធ្វើឲ្យអ្នកដទៃមានកម្លាំងចិត្តតស៊ូក្នុងជីវិត ជាពិសេសមិនប្រើពាក្យសម្តីក្នុងន័យប្រមាថអ្នកដទៃឲ្យរងទុក្ខ ឬឈឺចាប់បានឡើយ។ អ្នកដឹងទេពាក្យសម្តី ពិតជាមានអំណាចអាចបំផ្លាញ និងព្យាបាលផ្លូវចិត្តរបស់មនុស្ស។ បើសម្តីដែលនិយាយចេញមកពោរពេញទៅដោយសីលធម៌ ភាពស្មោះត្រង់ សម្តីនោះអាចធ្វើឲ្យផ្លាស់ប្តូរពិភពលោកបាន។ ក្នុងលោកនេះ បើយើងមិនចូលចិត្តឱ្យអ្នកដទៃនិយាយគំរោះគំរើយមកកាន់យើងនោះអ្នកផ្សេងក៏មិនធ្វើដែរ។ ដូច្នេះហេតុអ្វីបានជាយើងជេរប្រមាថពួកគេ? មនុស្សពុំចាំបាច់ពន្យល់ច្រើនអំពីអ្វីមួយនោះទេ ព្រោះបើអ្នកពន្យល់ទៅវាកាន់តែច្រើនបញ្ហាកាន់តែស្មុគស្មាញច្រើនឡើងទៅវិញនោះ។

ចូរកុំនិយាយពាក្យសម្តីអ្វីមិនល្អទៅកាន់អ្នកដទៃនៅពេលដែលយើងមិនចង់ឲ្យអ្នកដទៃនិយាយពាក្យអ្វីមិនល្អមកកាន់ខ្លួន៕