បញ្ហាណាមួយនៅក្នុងគ្រួសារ ចំពោះស្វាមីនិង ភរិយាអាចធ្វើអោយខូចខាត ដល់អារម្មណ៍។ ខាងក្រោមនេះ ជាគោលការណ៍ ៣យ៉ាង ដែលជួយជំរុញ គ្រួសារមានសុភមង្គល។

១ -សម្រាប់កុមារ គួរលើកទឹកចិត្តជាជាងការស្តីបន្ទោស
បច្ចុប្បន្ននេះ ឪពុកម្តាយជាច្រើនដែលបានប្រើពាក្យសំដីទ្រគោះបោះបោក ដើម្បីបង្រៀនកូន ដែលសកម្មភាពទាំងនេះធ្វើអោយប៉ះពាល់ខាងផ្លូវអារម្មណ៍ ដូចជាការបាក់ទឹកចិត្តជាដើម។ហេតុដូចនេះហើយ ឪពុកម្តាយគួរតែលើកទឹកចិត្តកូនរបស់អ្នកអោយបានច្រើន ដើម្បីអោយកួនឆ្ពោះទៅមុខ សូមធ្វើអោយអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ បន្ថែមអោយគ្រួសារមានភាពកក់ក្តៅ។

២ – រវាងស្វាមីនិងភរិយា ការគោរពគ្នាទៅវិញទៅមក ជាជាងការបន្ទោសបង្អាប់
បន្ទាប់ពីរៀបការជាច្រើនឆ្នាំគូស្វាមីភរិយាមួយចំនួនតែងតែគិតថា មិនចាំបាច់ជៀសវាងពីអាកប្បកិរិយានឹងភាសានៅពេលនិយាយជាមួយគ្នានោះទេ។ការគិតបែបនេះខុសហើយ រវាងស្វាមីនឹងភរិយាគួរតែរក្សាវិធីនិយាយដោយការគោរព និងស្របគ្នា បង្ហាញការយកចិត្តទុកដាក់ច្រើន ជំនួសអោយការរិះគន់។ស្វាមីភរិយា នៅពេលមានការឈ្លោះទាស់តែងគ្នា សូមផ្លាស់ប្តូរពីការបញ្ចេញកំហឹង មកព្យាយាមផ្តល់ការអាណិតអាសូរដល់គ្នាទៅវិញទៅមក។

៣- សម្រាប់ឪពុកម្តាយការដឹងគុណគឺសំខាន់ជាងការត្អូញត្អែរ
ឪពុកម្តាយ មិនអាចផ្តល់អោយកូនរបស់ពួកគេនូវអ្វីៗទាំងអស់បានទេ ប៉ុន្តែអ្វីដែលឪពុកម្តាយធ្វើគឺជាការលះបង់បំផុតសំរាប់ពួកគេ។មានមនុស្សខ្លះ គិតថាឪពុកម្តាយកាន់តែចាស់ ដូច្នេះពួកគេនិយាយជាមួយឪពុកម្តាយ សំឡេងធំ មិនសប្បាយចិត្ត។

សូមរំលឹកថា ជិវិតយើងមានមកដល់សព្វថ្ងៃនេះដោយសារតែឪពុកម្តាយជាអ្នកបង្កើត ដូច្នេះសូមនិយាយទៅកាន់លោកទាងពីរដោយការគោរព ការខ្វល់ខ្វាយ និង អំណរគុណ ៕

ដោយ៖ AN