រាជធានីភ្នំពេញ ៖ ក្នុងពិភពនៃជិវិតរបស់មនុស្ស តើនរណាម្នាក់ដែលថាមិនចេះបង្កើតនូវភាពខុសឆ្គង? តើនរណាអាចគេចចេញពីកំហុសម្ដងម្កាលបាន? ពិតណាស់ក្នុងលោកនេះគ្មាននរណាម្នាក់ដែលចៀស ឬគេចផុតពីកំហុសបាននោះឡើយ គ្រាន់តែថាកំហុសទាំងនោះធំឬតូច ធ្ងន់ធ្ងរពេកឬអត់តែប៉ុណ្ណោះ។ អ្នកខ្លះធ្វើកំហុសអ្វីមួយឲ្យកើតឡើងម្ដងហើយ បែរជានៅតែបន្តឲ្យកំហុសឆ្គងដដែលនោះកើតឡើងសារជាថ្មី ជាហេតុធ្វើឲ្យអ្នកដទៃលែងមានទំនុកចិត្តចំពោះខ្លួនទៅវិញ។

ជាមនុស្សនៅពេលដែលបង្កើតកំហុសម្ដងហើយគួរតែព្យាយាមរៀនសូត្រពីកំហុសនោះសារជាថ្មី ដើម្បីកុំឲ្យខ្លួនបងើតឡើងវិញនូវកំហុសដដែលនោះទៀត ឬកុំឲ្យជានដានចាស់នៃកំហុសដដែល។ នៅពេលដែលអ្នកបានរៀនសូត្រពីកំហុសរបស់ខ្លួន ហើយអ្នកចេះកែប្រែវាឲ្យវិលមកជាត្រឹមត្រូវវិញ នោះមានន័យថាអ្នកជាមនុស្សល្អម្នាក់រួចទៅហើយ។ ការសាងកំហុសពេលខ្លះវាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែវាជាមេរៀនដ៏ល្អមួយសម្រាប់ជីវិតទៅវិញទេ៕

អត្ថបទដោយ ៖ ប៊ុត បឋវី