រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួនតែងតែគិតថា សត្វគោគ្រាន់តែជាសត្វចិញ្ចឹមដើម្បីផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សតែប៉ុណ្ណោះ ខណៈមនុស្សមួយចំនួនហាក់បានមើលរំលងពីមេរៀនជីវិតមួយចំនួនពីសត្វគោទៅវិញ។

សត្វគោ គឺជាសត្វដែលរស់នៅក្នុងភាពសុខដុមជាមួយអ្នកដទៃ! តើអ្នកទាំងអស់គ្នាធ្លាប់ឃើញគោនៅក្នុងសង្គ្រាមដណ្តើមទឹកដីដែរទេ?? ពួកគេអាចមានកន្លែងទំនេរច្រើននិងទីវាលទូលាយប៉ុន្តែពួកគេចូលចិត្តក្រុមមិត្តរួមហ្វូងរបស់ពួកគេ។ អ្នកនឹងគិតថាសត្វគោជាសត្វដែលចង់បានពេលវេលារស់នៅម្នាក់ឯងប៉ុន្តែពួកគេកម្រនឹងនៅម្នាក់ឯងណាស់ ដែលខុសពីសង្គមមនុស្សចូលចិត្តរស់នៅប្រណាំងប្រជែង ចូលចិត្តដណ្តើមទឹកដី ជាហេតុធ្វើឲ្យពិភពលោកគ្មានសុខសន្តិភាពមួយពេញលេញ។

មួយវិញទៀតសត្វគោ ជាសត្វដែលមិនចង់ស៊ីស្មៅ ឬចំណីតែម្នាក់ឯងនោះទេ វាតែងតែទៅណាជាក្រុម ប្រកបដោយភាពរីករាយ ហើយនេះគឺជាសុភមង្គលមួយដែលមនុស្សមួយចំនួនគិតថាវាគ្រាន់តែជាធម្មជាតិនៃសត្វ ក៏ប៉ុន្តែប្រសិនបើយើងសាកល្បងញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិ ជាមួយមនុស្សជាទីស្រឡាញ់នោះអ្នកនឹងទទួលបានអារម្មណ៍រីករាយជាងពេលញ៉ាំតែឯង។

នៅក្នុងហ្វូងទាំងមូលនៃសត្វគោពួកវាសុទ្ធតែត្រូវការភាពក្លាហានរួមមួយដើម្បីដឹកនាំហ្វូងរបស់ពួកវា ហើយពួកវាតែងតែធ្វើអ្វីគ្រប់យ៉ាងរួមគ្នា។ គ្មាននរណាម្នាក់ចង់ក្លាយជាអ្នកដឹកនាំទេប៉ុន្តែមាននរណាម្នាក់ត្រូវគឺតែធ្វើ។ ការព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យធ្វើអ្វីមួយតែម្នាក់ឯងគឺស្ទើរតែមិនអាចទៅរួច។ នៅទីបំផុតមេដឹកនាំក្លាហានម្នាក់នឹងលេចចេញមកហើយចាប់យកឱកាស ខណៈមនុស្សហាក់នាំគ្នាប្រណាំងប្រជែង ដណ្តើមគ្នាធ្វើជាអ្នកធំ ដណ្តើមគ្នាធ្វើជាមេដឹកនាំជាដើម៕

អត្ថបទដោយ ៖ ប៊ុត បឋវី