រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែព្យាយាមប្រឹងប្រែងរៀនសូត្រពីអ្នកនេះ ឬអ្នកនោះដែលជាអ្នកមានចំណេះដឹង ពូកែ និងអាចធ្វើឲ្យអ្នកដទៃចាត់ទុកថាជាជនគំរូ ខណៈពួកគេបែរជាមើលរំលងពីមេរៀនជីវិតដែលមានពីសត្វឆ្កែទៅវិញ។ សត្វឆ្កែ គឺជាសត្វជើងមួយដែលមនុស្សចិញ្ចឹមដោយក្ដីស្រឡាញ់ វាមានលក្ខណៈពិសេសជាច្រើនយ៉ាងដែលមនុស្សគួរតែរៀនសូត្រ និងយលដឹងពីសត្វឆ្កែ។

១. សត្វឆ្កែតែងតែភ្ញាក់ពីដេកឡើង ដោយមានភាពរីករាយសម្រាប់ជីវិត៖ មនុស្សមួយចំនួនអាចមើលរំលង ឬគិតថាចំណុចនេះជារឿងសាមញ្ញ ខណៈជួនកាលមនុស្សមិនអាចទទួលបានភាពរីករាយក្នុងជីវិតនៃថ្ងៃថ្មីរបស់ខ្លួនឡើយនៅពេលដែលគេភ្ញាក់ពីដំណេក ហេតុនេះមនុស្សគ្រប់រូបគួរចាប់ផ្តើមថ្ងៃថ្មីរបស់ខ្លួនដោយភាពរីករាយឡើងវិញ ទើបជីវិតអាចស្គាល់ភាពស្រស់បំព្រង។
២. សត្វឆ្កែជាសត្វដែលដឹងគុណនឹងម្ចាស់៖ ពិតណាស់ សត្វឆ្កែជាសត្វដែលដឹងគុណ និងស្មោះត្រង់បំផុតសម្រាប់ម្ចាស់របស់វា ខណៈមនុស្សមួយចំនួនហាក់មិនបានគិតដល់ចំណុចមួយនេះ។
៣. សត្វឆ្កែតែងមានការអភ័យទោស៖ សត្វឆ្កែ ជាសត្វមួយប្រភេទដែលពុំមានដែលគំនុំគុំកួនជាមួយនឹងនរណាម្នាក់នោះឡើយ ពេលខ្លះយើងអាចខឹង ឬវាយវា ប៉ុន្តែវានៅតែមិនទៅណាចោលយើង។

ចំណុចដែលបានលើកឡើងខាងលើនេះអាចជាមេរៀនខ្លះៗដែលមនុស្សគួរតែយកគិតពិចារណា ព្រោះថានៅមានមនុស្សមួយចំនួនពុំអាចធ្វើបាននោះឡើយ ហេតុនេះសូមកុំដាក់សម្ពាធចំពោះខ្លួនឯង ចូររីករាយជាមួយជីវិតរបស់អ្នក៕

អត្ថបទដោយ ៖ ប៊ុត បឋវី