ជិវិតគូរ ត្រូវតែមានសំរាប់មនុស្សស្រី ប៉ុន្តែពេលខ្លះ ការនៅម្នាក់ឯង ឬនៅពេលដែលអ្នកមិនទាន់រកឃើញមនុស្សដែលយើងស្រឡាញ់ ក៏ជាពេលវេលាដែលយើង ត្រូវចាប់យកឪកាស អាចដើរតាមចាប់យកក្តីស្រម៉ៃរបស់យើងចង់បាន ការពង្រឹងសមត្ថភាពរបស់យើងអោយបានពូកែ ស្គាល់សង្គម និងចូលរួមចំណែកជាប្រយោជន៍ដល់សង្គម ។

ការអភិវឌ្ឍខ្លួនឯង ជាប្រយោជន៍លើកកំពស់តំលៃខ្លួនឯងឬក្រោយពេលរៀបការអ្នកមានសមត្ថភាពរកលុយចិញ្ចឹមខ្លួនឯង ដោយមិនពឹងផ្អែកលើប្រាក់ចំណូលស្វាមីទាំងស្រុង។ចាស់ជំនាន់មុនៗតែងតែនិយាយថា មិនចាំបាច់រៀនអ្វីច្រើនទេ ព្រោះមនុស្សស្រីគង់តែក្លាយជាប្រពន្ធរបស់គេ មានប្តីចិញ្ចឹមដដែល។តើមនុស្សស្រី រៀបការរួចពិតជាចង់អោយប្តីចញ្ចឹមមែនឬ? ចុះយើងមានដែលសួរខ្លួនឯងទេថា ..,យើងមានដៃមានជើងដូចមនុស្សប្រុសដែរ តើហេតុអ្វីយើងពុំមានសមត្ថភាពចិញ្ចឹមខ្លួនអែងបានទេឬ? វាគ្រោះថ្នាក់ខ្លាំងណាស់ទៅថ្ងៃមុខ ។

អ្នកត្រូវចាំថា ពេលខ្លះមនុស្សប្រុសដែលមានសមត្ថភាព គេនិងមិនទៅរៀបការជាមួយមនុស្សស្រីដែលរង់ចាំ គេចិញ្ចឹមនោះទេ ។តើវាមិនល្អទេឬ ដែលមនុស្សប្រុស ត្រូវជ្រើសរើសមនុស្សស្រីដែលមានចំនេះដឹង ងាយក្នុងការពិភាក្សា និងផ្តល់យោបល់លើកិច្ចការងារសំខាន់ជាច្រើន ឬ ជ្រើសរើសយកមនុស្សស្រី ដែលមានភាពឆ្លាតវៃ ធ្វើជាម្តាយដល់ល្អសំរាប់កូនៗរបស់គេ។

សូមបញ្ឈប់ទៅចំពោះគំនិតថា យកស្វាមីដើម្បីចិញ្ចឹមយើង ចុះបើថ្ងៃណាមួយគេចាកចោលយើង ឬលាចាកលោកទៅ តើយើងនិងរំពឹងអ្នកណា ?នេះជាគំនិតប្រថុយប្រថានណាស់ កុំយកអនាគតមកលេងសើចអោយសោះ ព្រោះជិវិតមនុស្ស ទៅថ្ងៃក្រោយ ខុស ឬត្រូវ មានចំណែកពីការគិត និងការសរេចចិត្តបន្តិចបន្តួចរបស់យើងនៅថ្ងៃនេះឯង៕

ដោយ៖ AN