ចាប់តាំងពីជំងឺរាតត្បាតកូវិដ១៩ ចូលមកដល់ក្នុងប្រទេស មនុស្សបានផ្លាស់ប្តូរជិវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន ។ការផ្លាស់ប្តូរដែលយើងបានឃើញបានយល់ គឺការបង្កើនអនាម័យផ្ទាល់ខ្លួន ជាពិសេសការពាក់ម៉ាស់ និងការលាងដៃអោយបានញឹកញាប់រាល់ពេលប៉ះពាល់សំភារះ ប្រើប្រាស់ផ្សេងៗ។ លើសពីនេះទៅទៀតគឺការរក្សាគម្លាត ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលជាវិធានការណ៍ពីក្រសួងសុខាភិបាលបានណែនាំ ដើម្បីជៀសផុតពីជំងឺឆ្លង។

ជាក់ស្តែង កូវីដ១៩ ក៏បានធ្វើអោយសេដ្ឋកិច្ចមានការធ្លាក់ចុះជាហូហែ ហើយប្រជាពលរដ្ឋជាច្រើនប្រឈមនឹងការអត់ការងារធ្វើ។ក្នុងកាលះទេសះនេះ មនុស្សអាចបង្ខំខ្លួនឯងអោយ សម្របទៅនិងការផ្លាស់ប្តូរការងារនាពេលបច្ចុប្បន្ន បេីទោះបីជាការងារនោះទទួលបានប្រាក់ខែទាប ឬជាការងារដែលខ្លួនមិនពេញចិត្តក៏ដោយក៏ ត្រូវខាំមាត់សង្កត់ចិត្ត តស៊ូធ្វើបន្ត ក្រោមហេតុផលថា ក្រុមហ៊ុនជាច្រើនបានក្ស័យធុន ដូច្នោះហើយដើម្បីរក្សាឆ្នាំងបាយខ្លួន ទោះមិនចង់ក៏ត្រូវតែធ្វើ។

ជាអកុសល ចំពោះអ្នកដែលបាត់បង់ការងារដោយសារ ក្រុមហ៊ុនព្យួរជាបណ្តោះអាសន្ន ត្រូវជួបការលំបាកក្នុងដំណើរជិវិត ដែលជាហេតុធ្វើអោយពួកគេហ៊ានប្រថុយប្រថាននិងគ្រោះថ្នាក់ ពួកគេបានជ្រើសរើសរវាងពាក្យថា លុយ និង កូវិត ១៩ មួយណាសំខាន់ជាង៕