ការសន្សំលុយ ជាទំម្លាប់ដែលយើងគួរតែធ្វើ ដើម្បីបំពេញតម្រូវការដែលខ្លួនចង់បាន ប៉ុន្តែករណីខ្លះ មនុស្សមួយចំនួន ព្យាយាមសន្សំប្រាក់ដែលខ្លួនអែង រកបានមក ដាក់ក្នុងគណនីមួយសន្សំ ដើម្បីងាយស្រួលសង្កេតមើល លុយ ។ វាជារឿងមិនត្រឹមត្រូវទេ យើងគួរតែរៀនបែកចែកការសន្សំទើបជារឿងត្រឹមត្រូវ តេីយើងបែងចែកយ៉ាងម៉េចខ្លះ មានផែនការច្បាស់លាស់ ដាក់សន្សំ ទៅលើការចំនាយ លើជំងឺ ការចំនាយប្រចាំខែ ឬ ប្រចាំថ្ងៃ ។ល។ សល់ប៉ុន្មានយកមកដាក់សន្សំ ទើបជាប្រការត្រឹមត្រូវ ។

ដូច្នោះការបែងចែកលុយអោយបានត្រឹមត្រូវជារឿងសំខាន់ណាស់ មនុស្សភាគច្រើនព្យាយាមសន្សំដោយមិនចង់ចំនាយទេ ជាការពិតណាស់ ប៉ុន្តែយើងមិនអាចជៀសផុតពីការចំនាយទេ មនុស្សខ្លះមិនហ៊ានចាយវាយទេ មិនហ៊ានសូម្បីតែទិញ អាហារល្អៗសំរាប់ទ្រទ្រង់រាងកាយ តែទុកលុយទិញលេ ទិញគ្រឿងអលង្កាល នៅពេលរាងកាយយើងខ្វះជីវជាតិអាហារូបត្តម្ហ ងាយធ្វើអោយយើងធ្លាក់ខ្លួនឈឺ យើងគង់តែដកលុយនោះមកចំនាយលើជំងឺ ដដែល ករណីខ្លះទៀត គាត់ទិញរបស់ប្រើប្រាស់ តម្លៃថោកៗ ប្រើមិនទាន់បានប៉ុន្មានផង ខូចនេះខូចនោះ ចឹងហើយប្រាក់ដែលគាត់ខំសន្សំ ក៏ត្រូវដកបន្តិចន្តិចម្តង ៗ ចំនាយក្នុងការជួសជុលវា ។ ការកំណត់ផែនការ និងការសន្សំលុយ តាមការបែងចែកច្បាស់លាស់ ជាវិធីដែលសំខាន់បំផុត ដែលជួយអោយអ្នកក្លាយជាអ្នកមាន ៕

ដោយ៖ AN