រដូវកាលនេះម្នាក់ៗ ពិបាកបន្តិច ក្នុងការចេញទៅខាងក្រៅ ដើម្បីស្វែងរកភាពស្រស់ស្អាត តាំងពីក្បាលដល់ចុងជើង ប៉ុន្តែកុំបារម្ភ យើងមានគន្លឹះសាមញ្ញចំនួន ៦ ដើម្បីយកស្បែកស្អាត ដោយពុំចាំបាច់ចេញទៅខាងក្រៅ។

១ – ម៉ាស
ការបិទម៉ាសគឺជាវិធីមួយ ដើម្បីបំពេញសំណើមលើស្បែកឡើងវិញ។បើសិននៅផ្ទះហើយ អ្នកគួរតែឆ្លៀតពេលអនុវត្តការបិទម៉ាស ដែលជាឪកាសជួយអោយ ស្បែកមុខ ក្មេងវ័យ ។ លោកអ្នកអាចជ្រើសរើសម៉ាសបែបធម្មជាតិ ឬ ផលិតផលដែលមានលក់លើទីផ្សារ។

២- ថែទាំស្បែក
ពិតណាស់ នៅផ្ទះក៏ដោយ ការថែទាំស្បែក ជាទៀងទាត់ គឺេជាទម្លាប់មួយ ដែលអ្នកត្រូវតែថែរក្សា ជារៀងរាល់ឆ្នាំ ដោយមិននិយាយពីពេលវេលាមួយថ្ងៃឡើយ។ការថែទាំស្បែកអោយទន់នៅរដូវរងារ និងស្រស់ស្អាតនៅរដូវក្តៅ នារីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាន។ភាពតានតឹង ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ និង ពន្លឺកុំព្យូទ័រ ជាកត្តាជុំរុញអោយស្បែកឆាប់ចាស់ ដែលអ្នកគួរតែទប់ទល់ និងជ្រើសរើស ផលិតផលដែលត្រូវនិងស្បែករបស់អ្នក។

៣ – ថែរក្សាស្បែកនៅជុំវិញភ្នែក
ស្បែកនៅជុំវិញភ្នែក ងាយជ្រួញបំផុត ការដេកមិនបានគ្រប់គ្រាន់ ជាហេតុផលធ្វើអោយស្បែកភ្នែក ខ្មៅដូច ផេនដា។ អ្នកគួរតែ អនុវត្តការបិទម៉ាសលើរង្វង់ភ្នែក ឬ ការម៉ាស្សាផ្នម ៗ ជួយបន្ថយភាពហត់នឿយ រួមទាំងការរលាកលើភ្នែក។

៤ – ផឹកទឹកអោយបានច្រើន
ការផឹកទឹកគ្រប់គ្រាន់ មិនត្រឹមតែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ តែវាក៏មានប្រសិទ្ធភាពខ្ពស់ ធ្វើអោយស្បែកទន់រលោង ទប់ស្កាត់ការជ្រួវជ្រួញ កាត់បន្ថយការកើតមុន ដោយគួរផឹកទឹក២ លីត្រក្នុងមួយថ្ងៃ។

៥- ហាត់ប្រាណ
មានវិធីហាត់ប្រាណជាច្រើននៅផ្ទះសំរាប់អ្នកជ្រើសរើស ជារៀងរាល់ថ្ងៃគ្រាន់តែ ចំនាយពេល ៣០នាទី ក្នុងការហាត់ប្រាណ ដើម្បីជំរុញសារធាតុពលចេញមកខាងក្រៅ៕