ដើម្បីកុំអោយម្នាក់ៗខ្ជះខ្ជាយ ហើយអាចរស់នៅគ្រប់ពេលនៃជិវិតរបស់អ្នក សូមចងចាំថា៖

១ .អ្វីៗគ្រប់យ៉ាងគ្រាន់តែមកជួបអ្នកជាបណ្តោះអាសន្ន ប៉ុណ្ណោះ មិនថាទុក្ខ មិនថាភាពរីករាយ។ដំនើរជិវិត មានការសប្បាយ និងសោកសៅ វាតែងតែប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់ វាគ្រាន់តែដើរឆ្លងកាត់ ផ្លូវក្នុងជិវិត យើងតែប៉ុណ្ណោះ ។គ្មានមនុស្សណាដែលសើចរហូត ឬសោកសៅជារៀងរហូតទេ ។ រៀនទទួលយកការពិត ថាជិវិតគឺបែបនេះ សូមគិតថាគ្រប់ពេលវេលាគឺជាការចូលមក បណ្តោះអាសន្នហើយអ្វីៗ ទាំងអស់ និងកន្លងផុតទៅ បើអ្នកមិនអើពើ និងរឿងតូចតាច និងយល់ថាបញ្ហក្នុងជិវិតមិនមានតំលៃ ធ្វើអោយអ្នកគួរមានធារម្មណ៍តានតឹងនោះទេ។

២ .យើងទាំងអស់គ្នាមានពេលវេលាដូចគ្នាក្នុងមួយថ្ងៃ និងរប្រៀបប្រើវាអាស្រ័យលើខ្លួនអែង អ្នកប្រហែលជាមិនដឹងទេថាអ្វីដែលសំខាន់បំផុតចំពោះអ្នកក្នុងជិវិតនេះ នោះគឺជាអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត។តើអ្នកនិយាយបានទេថា ពេលវេលាចុងក្រោយដែលធ្វើអោយអ្នកសប្បាយចិត្តនៅពេលណា ?ជារឿយៗ យើងតែងតែបំលែងសុភមង្គលជាមួយវត្ថុជាក់ស្តែង ដូចជាផ្ទះ រថយន្ត សម្លៀកបំពាក់ស្រស់ស្អាត និងភាពប្រណីត ដោយមិនចាំបាច់គិតថា សុភមង្គលពិតបានមកពីការធ្វោះអ្វីដែលយើងចូលចិត្ត និងរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់។ សូមចាប់ផ្តើមស្វែងរកអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត ៕

ដោយ៖ AN