មនុស្សច្រណែន អាចកើតចេញមកពីការភ៍យខ្លាច ខ្លាចគេល្អជាង ខ្លាចគេធូរធារជាង ខ្លាចគេស្អាតជាង ផ្ទុយទៅវិញអ្នកគួរតែពន្លឿនសមត្ថភាពរបស់អ្នក ដើម្បីបានល្អប្រសើរដូចគេទៅវិញទើបជារឿងត្រឹមត្រូវ។ច្រណែនគេមិនបានអ្វីមកវិញទេ វាជារឿងអត់ប្រយោជន៍ ក្រៅពីអោយខ្លួនអែងកើតចិត្តក្តៅក្រហាយ។ច្រណែនអ្នកដទែមិនមានជាកាតព្វកិច្ចរបស់អ្នកនោះទេ កាតព្វកិច្ចរបស់អ្នកគឺជា ពន្លឿនការអភិវឌ្ឍខ្លួនអែង។

យើងខំទៅច្រណែនគេធ្វើអ្វី គេសមតែទទួលបាននៅអ្វីដែលគេមាន បើយើងមួយថ្ងៃៗគិតតែច្រណែនគេ គួរតែវេចខ្ចប់ការច្រណែននោះ ទៅធ្វើអ្វីអោយបានជាផ្លែផ្កាដូចគេទៅ បើខ្លាចអន់ជាងគេ គ្រាន់តែអ្នកចាប់ផ្តើមរៀនពីខ្លួនអែង រៀនពីមនុស្សជុំវិញខ្លួន រៀនពីបញ្ហដែលយើងបានជួប រៀនពីអ្នកជោគជ័យ ទាំងអស់នេះសុទ្ធតែជាឪកាស សូមបើកចិត្តអោយទូលាយ រៀនសង្កេត រៀនស្តាប់ រៀនរីករាយជាមួយលទ្ធផលរបស់គេ។ត្រូវចាំថាច្រណែនគេ ចុងក្រោយបានតែគេស្អប់ប៉ុណ្ណោះ៕