ខេត្តកំពង់ឆ្នាំង៖ កម្លាំងចម្រុះសរុបចំនួន ២៤នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៦ គ្រឿង ដឹកនាំដោយលោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចក្រោមទំនប់ប៉ាយ៉ាប ស្ថិតនៅភូមិសាស្រ្ត ភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លទ្ធផលបង្រ្កាបបានរួមមាន៖ រើរបាំងស្បៃមុងបានចំនួន១៣កន្លែង ប្រវែង៧៥០ម៉ែត្រ លូស្បៃមុង ១៣មាត់ បង្គោលចំនួន២៥០ដើម និងប្រលែងកូនត្រីចម្រុះចំនួន២០គីឡូក្រាមចូលក្នុងទន្លេវិញ៕