រាជធានីភ្នំពេញ៖ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដជាន់ខ្ពស់ បានឲ្យដឹងថា មេរោគកូវីដ-១៩ Delta បំលែងថ្មី មានការឆ្លងតាមខ្យល់ មិនងាយបង្ហាញខ្លួន ធ្វើចត្តាឡីស័កចំនួន ១៧-២០ថ្ងៃ បានចេញរោគសញ្ញា បើមិនទាន់គ្រប់ ១៧-២០ថ្ងៃទេ គឺសុខភាពធម្មតារបស់យើងមានអាការៈដូចជាមិនអី គ្រាន់តែឈឺក និង ក្អកបន្តិចបន្តួច យកសំណាកយ៉ាងណាក៏មិនឃើញ ។

ក្នុងខណៈកើតជំងឺនេះធ្វើទុក្ខក្នុងខ្លួន កំដៅឡើងពី ៣៧ដល់៤០អង្សារ ក្តៅ-រងារ-ញាក់ ឈឺក ក្អក ហៀរសំបោរ ធ្វើទុក្ខបំពង់ក គ្រប់រសជាតិទៅជាសាប-ល្វីង ទឹកក៏លែងស្រេក បាយក៏លែងឃ្លាន គ្មានកម្លាំងជជែកជាមួយអ្នកដទៃគឺសំងំដេកតែម្យ៉ាង ក្អួត ឈឺក្បាលស្ទើបែក ដៃជើងទៅជាឈឺពិបាកធ្វើចលនា ចេញកំទួលក្រហមៗ ហើយរមាស់ដេកថ្ងៃ-យប់មិនបាន។

ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តានាំគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសត្រូវតែបន្តអនុវត្តវិធី៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនយើង ក៏ដូចជាក្រុមគ្រួសារ សង្គមជាតិកុំឲ្យមានការឆ្លងជាបន្តបន្ទាប់។

គួរជម្រាបដែលថា កាលពីថ្ងៃម្សិលមិញរាជធានីភ្នំពេញ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាប្រភេទមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៥ករណី។ អាជ្ញាធរ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក បន្ទាប់ពីរកឃើញតំបន់ទាំងពីរនេះជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី «ដែលតា»