រាជធានីភ្នំពេញ ៖ លោក ហ៊ុយ ពុធ កវីនិពន្ធ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះនៅផលិកកម្មហង្សមាសដែលទស្សនិកជនបានស្គាល់ និងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពេលនេះ លោកបានទទួលមរណភាពហើយ ។

សូមបញ្ជាក់ថា លោក ហ៊ុយ ពុធ បានទទួលមរណភាព កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្នុងវ័យ៨២ឆ្នាំ ដោយរោគាពាធ។ សពរបស់លោកបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ៕