ខេត្តកោះកុង៖ រូបភាពដឹកសាកសពកូវីដ-១៩ ដោយម៉ូតូយកទៅបូជា ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត លាយឡំនឹងក្តីរន្ធត់សង្វេគជាពន់ពេក បន្ទាប់ពីរថយន្តដឹកសពបានខូចតាមផ្លូវនៅខេត្តកោះកុង ។

យោងតាមសំណេររបស់លោកវិជ្ជបណ្ឌិតមួយរូប បានបញ្ជាក់ថា « មិនមែននៅបរទេសទេ គឺកម្ពុជាយើង គឺនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ សូមបងប្អូនកុំមើលស្រាល កុំធ្វេសប្រហែសចំពោះជំងឺដ៏កាចសាហាវមួយនេះ បើស្រលាញ់គ្រួសារប្រពន្ធកូនដែលនៅផ្ទះ សូមប្រុងប្រយត្ន័អោយបានល្អបំផុត សូមចូលរួមតាមវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល »។

សូមបញ្ជាក់ថា សពអ្នកជំងឺកូវីដ ដែលដឹកតាមម៉ូតូនេះ គឺជាស្រ្តីវ័យចំណាស់ម្នាក់ រស់នៅភូមិថ្ម អាជ្ញាធរនិងមន្រ្តជំនាញខ្វែងដៃខ្វែងជើងច្រើនលើកិច្ចការចំពោះមុខ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖