លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business Schoolនិងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ជាគោលដៅ គឺសហព័ន្ធកីឡាចំបាប់កម្ពុជាធ្វើយ៉ាងណាបន្តការខិតខំរក្សាចំនួនមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម។May be an image of 2 people, people playing sports and indoor ដូចក្នុងស៊ីហ្គេម ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដែលចំនួនមេដាយនេះមិនដល់ចំនួន មេដាយ ស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ានោះទេប៉ុន្តែលោកប្តេជ្ញាចិត្តថា សហព័ន្ធនឹងប្រឹងប្រែងឲ្យការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យឈានដល់ចំនួនមេដាយមាស ដូចស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ដែលឈ្នះមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់-សំរឹទ្ធ សរុបចំនួន១១គ្រឿង។May be an image of one or more people and indoor

នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត នៅក្នុងពិធីប្រគល់ស្បែកជើង ដើម្បីបម្រើដល់ការហ្វឹកហាត់ របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថាន CamEd Business School ដែលទទួលតំណាងដោយលោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា។ May be an image of 2 people and footwear

ប្រភព: CAMBODIA SEA GAMES 2023