ខេត្តកណ្តាល៖ កាលពីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចអធិការដ្ឋានស្រុកកៀនស្វាយ បានចុះទៅបង្ក្រាបករណីលួចលេងល្បែងស៊ីសង បញ្ជល់មាន់និងអាប៉ោងខុសច្បាប់ ក្នុងព្រៃជាប់មាត់បឹងថាស ក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តែចៃដន្យប៉ូលិសរត់យឺតជាងអ្នកលេង ទើបចាប់ជនប្រព្រឹត្តមិនបានម្នាក់សោះ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោងដូចខាងលើ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពជល់មាន់នៅចំណុចកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុធ្វើការបង្ក្រាប តែដោយសារទីតាំងចំណុចកើតហេតុ ស្ថិតនៅក្នុងព្រៃជ្រៅផ្លូវឆ្ងាយនឹងមានផ្លូវបំបែកច្រើន មុខសញ្ញាលែងល្បែងជន់មាន់បានដឹងខ្លួនមុនរត់គេចខ្លួនបាត់អស់ បន្សល់ទុក សត្វមាន់ចំនួន ០២ក្បាល , កន្ត្រក់សម្រាប់ដាក់សត្វមាន់ចំនួន០២, ស្កុតរុំជើងមាន់ចំនួន០៣ដុំ រុំអស់, ទ្រនាប់ជើងចំនួន១គូ និងសំបក់ដបទឹកសុទ្ធចំនួន២ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្បែងស៊ីសងខាងលើចាត់ការតាមនីតិវិធី។