រាជធានីភ្នំពេញ ៖ នៅមុនបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថា ចុះយកសំណាកអាជីវករ និង ប្រជាពលរដ្ឋនៅ ផ្សារតូច ទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ទជាមួយ វីរុសកូវីដ-១៩ ប្រភេទ Delta។

ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងមានទទួលខុសត្រូវ។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈអ្នកជំងឺ ៧៦៣នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧នាក់ និងស្លាប់សរុបចំនួន ១,៤៤២នាក់៕