ឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។May be an image of 2 people and text
តាមរយៈលទ្ធផលខាងលើ ប៉ែន សុគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ (១០.៨៧វិនាទី) ហើយក៏មិនអាចឡើងវគ្គបន្ដបានដែរ ៕
ប្រភព: CAMBODIA SEA GAMES 2023