កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ ។May be an image of 1 person, indoor, pool and text that says 'Swimming Women's 50m freestyle Today Heat3 Heats Athletes COMPLETED 1 Time Tyurina Tajikistan 29.05 2 S.A. Budcharern 29.22 B. Kheun Cambodia 2020 29.42 Dashti TOKYO2020 29.69 5 TOKYO2020 Ahmed Bangladesh 29.78 N. Radji 29.99 R. Young Eswatini ×Y×× 30.41 280 Nour Palestine 1000212 30.43 Women's 50m reestyle Q Swimming 5 OMEGA 4'
ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទី លើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ ។
យ៉ាងណាមិញការធ្វើបានក្នុងថិរវេលា ២៩.៤២វិនាទីរបស់កីឡាការិនីវ័យក្មេងកម្ពុជារូបនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ចុងក្រោយនោះទេ សូម្បីកីឡាការិនីឡាវ Budcharern ដែលប្រើថិរវេលា ២៩.២២វិនាទី និងឈរលេខ២ ក្នុងស៊េរីជាមួយគ្នា ក៏ពុំបានឡើងវគ្គបន្ដដែរ ដ្បិតថិរវេលានេះ មិនស្ថិតក្នុងបេក្ខភាព ១៦នាក់ចុងក្រោយឡើយ៕
ប្រភព: CAMBODIA SEA GAMES 2023