កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ ដោយឈរលេខរៀងទី៤ ក្នុងស៊េរីទី៤ ដោយប្រើថិរវេលា ២៤.៩១វិនាទី។May be an image of 1 person, pool, indoor and text that says 'Swimming Men's 50m freestyle Today Heat4 Heats Athletes COMPLETED Cadogan Time Grena 24.71 Seydou Lancina diger MEN'S 50M FREESTYLE HEAT4 WR 20. OKYO2020 24.75 Islam angladesh OR 21.30 0102020 24.81 Hem Cambodia 24.91 Dansou 24.99 OFFICIAL RESULTS VIN CADOGAN Shane 24.71 NIG SEYDOU LANCINA Alassane 24.75 BAN ISLAM Md Ariful 24,81 CAM HEM Puch 24.91 BEN DANSOU Mare Pascal Pierre 24.99 BUR OUEDRAOGO Adama 25.22 RWA- MANIRAGUHA Elol 25.38 ZAM MOOSA Shaquille 25.54 DOMEGA A. Quedraogo Burkina aso 25.22 Maniraguha 25.38 Moosa 25.54 Men's freestyle Swimming Circle Only'
ហែម ប៉ុច បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែល​ធ្លាប់​ធ្វើបានចុងក្រោយលើវិញ្ញាសា ៥០ម៉ែត្រសេរី គឺថិរវេលា ២៤.៩២វិនាទី។ ប៉ុន្ដែនេះជាកំណត់ត្រាខ្ពស់បំផុត សម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសាហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦.៤១វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទី កាលពីឆ្នាំ២០០៨៕
ប្រភព: CAMBODIA SEA GAMES 2023