សម្រាប់អ្នកដែលស្រលាញ់ក្លិនខ្លួនឈ្ងុយក្រអូបបែបធម្មជាតិ ដោយមិននិយមប្រើទឹកអប់នោះ អ្នកអាចទទួលទាន ក៏ដូចជាប្រើអាហារខាងក្រោមនេះបាន ដើម្បីមានក្លិនក្រអូបចេញពីសាច់ផ្ទាល់។

១. ក្រូចឆ្មា
ក្រូចឆ្មាមានសមត្ថភាពសម្លាប់មេរោគ និងបង្ការមេរោគ ដូចនេះអាចកម្ចាត់ក្លិនខ្លួនធម្មជាតិរបស់មនុស្សបាន។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន C របស់ក្រូចឆ្មា នឹងបង្កើនប្រព័ន្ធភាពស៊ាំ ចំរោះជាតិពុល និងក្លិនខ្លួន។ ជាតិអាស៊ីតនៅក្នុងក្រូចឆ្មា នឹងបន្ថយជាតិ pH ក្នុងស្បែក និងកាត់បន្ថយមេរោគនាំឲ្យមានក្លិនមាត់។ ញ៉ាំក្រូចឆ្មាច្រើន នឹងកម្ចាត់ក្លិនមាត់បានយ៉ាងមានប្រសិទ្ធិភាព។

២. តែបៃតង
សារជាតិ glutathione នៅក្នុងតែបៃតងអាចកម្ចាត់ក្លិនមាត់ និងក្លិនខ្លួនបាន។ បន្ថែមពីនេះ សារជាតិខាងលើក៏អាចចំរោះមេរោគក្នុងស្បែកបានដូចគ្នា។ មេរោគក្នុងស្បែកកាន់តែតិច ក្លិនខ្លួនកាន់តែថយចុះ។ ក្រៅពីនេះ ជាតិ polyphenol នឹងធ្វើឲ្យខ្យល់ដង្ហើមរបស់អ្នកស្រស់ថ្លាប្រៀបដូចការប្រើទឹកខ្ពុរមាត់ដែរ។

៣. ប្រេងដូង
នៅសម័យដើមនៅពេលដែលទឹកអប់មិនទាន់បង្កើតបាន ក្រុមគ្រួសារអ្នកអភិជន បានចំរាញ់ប្រេងដូងមកលាបលើខ្លួនដើម្បីមានក្លិនឈ្ងុយពីធម្មជាតិ។ នៅសម័យនេះ ចំពោះអ្នកដែលមានបញ្ហាក្លិនខ្លួនដូចជាក្លៀកមានក្លិនមិនល្អ អ្នកអាចយកប្រេងដូងមកលាបនៅចំណុចនេះជាញឹកញាប់ដើម្បីព្យាបាលបញ្ហាក្លិនខ្លួនបាន។ ម៉ាស្សាប្រេងដូងនៅចំណុចនេះជារៀងរាល់ថ្ងៃនឹងកាត់បន្ថយ ក៏ដូចជាបំបាត់បញ្ហានេះបានជារៀងរហូត៕