រាជធានីភ្នំពេញ ៖ មនុស្សប្រុសមួយចំនួនប្រហែលជាមិនចូលចិត្ត ឬនិយមក្នុងការចំអិន ឬធ្វើម្ហូបអាហារនោះទេ។ ប៉ុន្តែមានមូលហេតុមួយចំនួនដែលបុរសៗគួរតែចាប់ផ្តើមសាកល្បងក្នុងការធ្វើម្ហូប ឬចំអិនអាហារ។

តើស្ត្រីចូលចិត្តបុរសដែលពូកែធ្វើម្ហូបដែរឬទេ? ពិតណាស់បុរសដែលចេះចំអិនម្ហូបក៏អាចជាមនុស្សដែលអាចស្មោះត្រង់នេះតាមការគិតនិងការយល់ឃើញរបស់ស្ត្រី។ បុរសដែលចេះចំអិនម្ហូបគឺជាមនុស្សដែលមានស្ថេរភាពអត់ធ្មត់និងជាអ្នកដែលអាចផ្តល់នូវសុវត្ថិភាពនិងភាពរីករាយមួយដល់ស្រ្តីផងដែរ។ ស្ត្រីចូលចិត្តក្នុងការទទួលបានរសជាតិមុខម្លូបដែលលក្ខណៈថ្មីៗ។ ការបរិភោគម្ហូបថ្មីគឺជាបទពិសោធន៍ថ្មីហើយបុរសដែលអាចចំអិនអាចផ្តល់បទពិសោធន៍ថ្មីដល់ដៃគូរបស់ខ្លួន៕