ប្រទេសថៃ៖ នាព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ចំនួន១១ ៧៨៤នាក់ ខណៈអ្នកស្លាប់មានចំនួន៨១នាក់ថ្មីទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេស ៤១៥ ១៧០ករណី ក្នុងនោះមានអ្នកស្លាប់ ៣ ២៤០នាក់ និងអ្នកជាសះស្បើយ ២៦,៨៧៣នាក់៕