បើចង់បានសុខភាពល្អ អ្នកគួរកាត់បន្ថយអាហារទាំងនេះ ព្រោះធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយបាន។
១. អាហារមានជាតិផ្អែមខ្លាំង
អាហារផ្អែមខ្លាំងនឹងធ្វើឲ្យសម្ពាធឈាមឡើងខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់ការស្រូបវីតាមីន។ លើសពីនេះ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ វាក៏បង្ករគ្រោះថ្នាក់ដល់ Microflora ពោះវៀនផងដែរ បណ្តាលឲ្យរាងកាយស្ថិតក្នុងអតុល្យភាព។ ជាលទ្ធផល វានឹងធ្វើឲ្យមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។

២. អាហារមានជាតិប្រៃខ្លាំង
វាអាចបង្កើនហានិភ័យទៅជាជំងឺ អូតូអ៊ុយមីន ព្រមទាំងរារាំងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឲ្យរលាកដល់ពោះវៀន ដែលផ្តល់ទុក្ខទោសយ៉ាងច្រើនដល់រាងកាយ។ ហេតុនេះ អ្នកគួរតែកំណត់កម្រិតការប្រើប្រាស់អំបិលប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ។

៣. អាហារចៀន បំពង
ម៉ូលេគុល AGEsនៅក្នុងអាហារទាំងនេះ ងាយនឹងប្រតិកម្មជាតិស្ករជាមួយប្រូតេអ៊ីនឬខ្លាញ់ ក្នុងពេលចម្អិនខ្លាំងណាស់។ កាលណា AGEs កើនឡើងក្នុងរាងកាយ វានឹងបំផ្លាញកោសិកាធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរការមិនល្អ ហើយថែមទាំងបំផ្លាញចរន្តប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ ដែលជះផលអវិជ្ជមានដល់មីក្រូសរីរាង្គល្អៗក្នុងពោះវៀនផងដែរ។

៤. ជាតិកាហ្វេអ៊ីនច្រើន
ជាតិអុកស៊ីតកម្មក្នុងកាហ្វេអ៊ីននឹងជួយរំញោចដល់រាងកាយ តែករណីច្រើនពេក នឹងធ្វើឲ្យរាងកាយស្ពឹកស្រពន់ ឆាប់ងងុយគេង និងកាត់បន្ថយភាពស៊ាំរបស់ប្រព័ន្ធការពារ។ សម្រាប់ភេសជ្ជៈដែលគ្រាន់តែផ្ទុកជាតិស្ករ កាហ្វេអ៊ីន និងសារធាតុផ្អែមនោះទេ មិនត្រូវផឹក៦ម៉ោង មុនចូលគេងនោះទេ ។

៥ ស្រា
ការសិក្សាជាច្រើន បង្ហាញថា សូម្បីតែផឹកស្រាមួយកែវ ឬពីរកែវក្នុងមួយថ្ងៃ ក៏វាបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំដែរ។ លើសពីនេះ ក៏ងាយនឹងកើតជំងរលាកសួត ផ្លូវដង្ហើមថែមទៀត។

ហេតុនេះ ការជ្រើសរើសចំណីអាហារល្អ គឺជាអត្ថប្រយោជន៍ដល់រាងកាយ។ មិនតែប៉ុណ្ណោះ បើអ្នកបានហាត់ប្រាណនិងសម្រាកបានគ្រប់គ្រាន់ នោះនឹងជួយដល់ប្រព័ន្ធភាពស៊ាំឲ្យធ្វើការបានល្អ និងមានប្រសិទ្ធភាព៕