រាជធានីភ្នំពេញ ៖ ស្វាមីតារាសម្ដែងឈឹម អារិយ៉ា គឺលោករស់ ឧស្សាហ៍ ដែលជាមន្រ្ដីនគរបាលពាក់ផ្កាយ២ មានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា តារាសម្ដែងវ័យ២៥ឆ្នាំ នាងឈឹម អារិយ៉ា បានរៀបការជាមួយលោករស់ ឧសហ្សាហ៍ អាយុ៤១ឆ្នាំ ជាពោះម៉ាយកូន២ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ។ ក្រោយមានស្វាមីអារិយ៉ា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈបន្តិចម្តងៗ ដោយងាកទៅមើលមុខជំនួញរបស់ប្ដីរកស៊ីលក់ឡាន និងបើកហាងបញ្ចាំ។

ប៉ុន្ដែគូរឲ្យស្ដាយពេលនេះ នាងអារិយ៉ា បានក្លាយជាស្រ្ដីមេម៉ាយទាំងវ័យក្មេងនៅអាយុត្រឹម២៥ឆ្នាំ ហើយកូនប្រុសរបស់នាងដែលទើបមានវ័យជាង១ខួបនោះត្រូវព្រាត់ឪពុកជារៀងរហូតផងដែរ៕