រាជធានីភ្នំពេញ ៖ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីសំណាក់ជំងឺកូវីដ១៩ បណ្តាលឲ្យមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានឆ្លង និងមានអ្នកស្លាប់ជាបន្តបន្ទាប់ ជាហេតុបង្កឲ្យមានក្ដីកង្វល់កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ជំងឺកូវីដ១៩បម្លែងខ្លួនប្រភេទថ្មី ក៏ហាក់តែកំពុងធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាបណ្តាប្រជាពលរដ្ឋមានការព្រួយបារម្ភបន្ថែមទៀត ស្របពេលជំងឺកូវីដ១៩បម្លែងខ្លួនប្រភេទថ្មីនេះក៏ត្រូវបានរកឃើញមួយចំនួនរួចមកហើយនៅក្នុងប្រទេសកម្ពុជា។

ចំពោះបញ្ហានៃការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នេះដែរ អាជ្ញាធរក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្ថែមការយកចិត្តទុកដាក់ថែរក្សាការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ខណៈអ្នកដែលឆ្លងជំងឺកូវីដ១៩ ហើយនៅមិនទាន់ទទួលបានកន្លែងសម្រាក ដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ ត្រូវប្រើប្រាស់ថ្នាំ ឬឱសថតាមវេជ្ជបញ្ជា។ តួយ៉ាង បើផ្អែកទៅតាមការលើកឡើងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ និងចំពោះបុគ្គលវិជ្ជមាន និងមានរោគសញ្ញាដូចជា តឹងច្រមុះ ហៀរសំបោរ ក្អក មានឬគ្មានស្លេស្ម៍ ត្រូវ «ចំពោះមនុស្សពេញវ័យ ឬក្មេងអាយុ៦ឆ្នាំឡើងសូមប្រើថ្នាំដូចជា៖ ១, ប្រូម៉ិចស៊ិន (Bromhexine) ៨មីលីក្រាម លេបម្ដង១គ្រាប់រៀងរាល់៨ម៉ោងម្ដង ឬ សេទីរីហ្សីន (Cetirizine) ១០មីលីក្រាម លេប១ដងក្នុង១ថ្ងៃ៕