ខេត្តស្វាយរៀង ៖ នៅមុននេះបន្តិច រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ, អាជីវករ, កម្មករ ,កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ នុត គន្ធា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពញរ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ និងឈ្មោះ ទិត្យ សុខា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពញរ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ និងមណ្ឌលសុខភាពញរ ឃុំញរ ស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ សូមទូរស័ព្ទទៅលេខខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៅ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៥នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,០១០នាក់ និងស្លាប់សរុបចំនួន ៤៩៣នាក់៕