វិបត្តិស្នេហាគឺជាប្រភេទជំងឺមួយដ៏កាចសាហាវបំផុត អាចសាហាវជាងជំងឺស្ត្រេសទៅទៀត។ ពេលដែលអ្នកទទួលបានការបែកបាក់ស្នេហានោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកនឹងមិនអាចក្លាយជាមនុស្សដែលសប្បាយចិត្តទៀតទេ ឬក៏អ្នកគិតថានឹងគ្មានថ្ងៃរកបានស្នេហាទៀតឡើយ វាជារឿងពិតចំពោះអ្នកដែលទើបបែកបាក់ស្នេហា។ ថ្ងៃនេះយើងនឹងបង្ហាញអំពីដំណោះស្រាយ៥យ៉ាងដែលអាចជួយលោកអ្នកឱ្យរួចផុតពីសេចក្ដីទុក្ខដោយសារស្នេហាបាន។

១. ផ្តល់ពេលវេលា និងចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើននឹងយូរតាមដែលអាចធ្វើបាន។
២. ធ្វើឲ្យខ្លួនឯងមមាញឹក ការងារ សិក្សា ឬទម្លាប់ថ្មីៗដែលមិនឲ្យអ្នកគិតពីការបែកបាក់ ការបាត់បង់នោះ។
៣. បណ្តោយខ្លួនឲ្យសោកសៅ យំតាមចិត្តឲ្យអស់ពីខាងក្នុងរហូតដល់ពេលដែលអ្នកគិតថា ជាពេលត្រូវថែទាំខ្លួនឯងហើយ។
៤. សំខាន់ណាស់ដែលអ្នកមានមិត្តសម្លាញ់និយាយវាចេញឲ្យអស់ មានអ្នកស្តាប់ពីអ្វីដែលអ្នកចង់បញ្ចេញ ប្រៀបបានដូចជាអ្នកបានជួបជាមួយនឹងអ្នកចិត្តវិទ្យាអ៊ីចឹង។
៥. ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ចេញក្រៅទិញរបស់របរ ទៅដើរលេងជិតឆ្ងាយ ហើយកុំធ្វើឲ្យសោះការឃុំខ្លួននៅក្នុងបន្ទប់ ឬមានគំនិតធ្វើបាបខ្លួនឯង។

នៅពេលបាត់បង់នរណាម្នាក់អ្នកនឹងគិតតែទៅលើរឿងនោះជានិច្ច វានឹងនៅក្នុងខួរក្បាលអ្នករហូតដែលធ្វើឲ្យអ្នកមិនអាចព្យាបាលបាន។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវតែធ្វើរឿងទាំង ៥ ខាងលើនេះដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង៕