ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា ពីការឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៧៤នាក់ថ្មីបន្ថែមទៀត សម្រាប់លទ្ធផលធ្វើតេស្តរហ័ស (Rapid test) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៅ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៥នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,០១០នាក់ និងស្លាប់សរុបចំនួន ៤៩៣នាក់៕