ប្រទេសវៀតណាម៖ ខណៈមេរោគកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក ដែលនៅក្នុងនោះដែរប្រទេសវៀតណាម ក៏នឹងកំពុងងើបតស៊ូយ៉ាងស្វះស្វែងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះផងដែរ។ មេរោគនេះបានធ្វើឲ្យពិភពលោកផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយប្រទេសនីមួយៗបាននឹងកំពុងជួបបញ្ហាសេដ្ឋកិច្ចមួយចំនួន ខណៈរោងចក្រ សហគ្រាស ក្រុមហ៊ុន បានបន្តបិទទ្វារ ក៏ដូចជាកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ដោយតំបន់ឧស្សាហកម្ម Binh Duong ស្ថិតនៅក្នុងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រកាសបញ្ឈប់បុគ្គលិកចំនួន២២០ ០០០ ជាបណ្ដោះអាសន្ន ក្រោយកម្មករប្រមាណ៣៦៩នាក់ ឆ្លងកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

រហូតមកដល់ពេលនេះនៅក្នុងរលកថ្មីដែលបានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាមចាប់តាំងពីថ្ងៃទី២៧ ខែមេសា មករោងចក្រជាច្រើនដែលមាននិយោជិកជាច្រើននៅក្នុង HCMC បានឆ្លងជំងឺក្នុងនោះមាន Pouyen Vietnam ដែលជានិយោជិកធំជាងគេបង្អស់នៅ HCMC ដែលមានកម្មករចំនួន៥៦ ០០០នាក់ និងក្រុមហ៊ុនវៀតណាម Samho Co Ltd មានកម្មករចំនួន១០ ០០០ នាក់។

បច្ចុប្បន្នតំបន់ឧស្សាហកម្ម Binh Duong ជាកន្លែងមានសួនឧស្សាហកម្មចំនួន២៩ និងមានឧស្សាហកម្មចំនួន១៧ ដែលមានបុគ្គលិក១,២លាននាក់។ ខណៈពេលដែលហូជីមិញមានកម្មករ១,៦លាននាក់ កំពុងធ្វើការនៅក្នុងរោងចក្រក្នុងនោះមានជាង៣២០ ០០០ នាក់នៅក្នុងសួនឧស្សាហកម្មនិងតំបន់កែច្នៃនាំចេញ ៕