បរទេស៖ ក្រសួងការពារជាតិ​តៃវ៉ាន់ បានឲ្យដឹងថា យន្ដហោះចម្បាំងរបស់កងទ័ពអាកាសចិន ចំនួន២៨គ្រឿង កាលពីថ្ងៃអង្គារ (ទី១៥ ខែមិថុនា ) បានហោះរំលោភចូលមកលើតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ (ADIZ) ។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃពុធនេះ។

ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ថា ​យន្ដហោះចម្បាំង និងទម្លាក់គ្រាប់របស់ចិនបែកទាំងនោះ មានសមត្ថភាព អាចផ្ទុកអាវុធនុយក្លេអ៊ែរ បានហោះចូលមកក្នុងដែនអាកាសរបស់តៃវ៉ាន់​ (ADIZ) ។ ឧបទ្ទវហេតុនេះ បានកើតឡើង ក្រោយពេលមេដឹកនាំអង្គការណាតូ កាលពីថ្ងៃចន្ទ (ទី១៤ ខែមិថុនា ) បានព្រមាន អំពីបញ្ហាប្រឈមខាងយោធា បង្កឡើង ដោយប្រទេសចិន។​

យោងតាមរដ្ឋាភិបាលទីក្រុងតៃប៉ិ (តៃវ៉ាន់) បានឲ្យដឹងថា បេសកកម្មចិន រួមមាន យន្ដហោះយោធា ​J-16 ចំនួន១៤គ្រឿង, យន្ដហោះចម្បាំង J-11 ចំនួន១១គ្រឿង, យន្ដហោះទម្លាក់គ្រាប់បែកមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរ H-6 ចំនួន៤គ្រឿង ក៏ដូចជា យន្ដហោះប្រឆាំងនឹងនាវាមុជទឹក និងឧបករណ៍ប្រឆាំងនឹងប្រព័ន្ធអេឡិកត្រូនិក៕