ទឹកដូងអាចជួយបញ្ចុះកម្ដៅ បន្សាបជាតិពុល ល្អពិសេសសម្រាប់សុខភាពនៅពេលអ្នកទទួលទាននៅម៉ោងទាំងនេះ៖

១. ព្រឹកព្រលឹម
ពេលវេលាល្អបំផុតសម្រាប់ទទួលទឹកដូងអោយមានប្រយោជន៏បំផុតនោះគឺពេលព្រឹកព្រលឹម ពេលនៅពោះទទេរនៅឡើយ។ នៅក្នុងសមាសធាតុនៃទឹកដូងមានផ្ទុកអាស៊ីត Lauric ដែលជួយពង្រឹងភាពស៊ាំនៃរាងកាយ ជួយជម្រុញការដុតបំផ្លាញជាតិខ្លាញ់ធ្វើអោយការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។

២. មុន ឬ ក្រោយពេលហាត់ប្រាណ
មុននិងក្រោយពេលហាត់ប្រាណ អ្នកក៏អាចជ្រើសរើសទទួលទានទឹកដូងបាន ព្រោះវាអាចជាភេសជ្ជៈកីឡាធម្មជាតិដ៏អស្ចារ្យដើម្បីជួយផ្តល់ជាតិទឹកដល់រាងកាយនិងជំរុញថាមពលមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកផឹកទឹកដូងបន្ទាប់ពីការហាត់ប្រាណទឹកដូងជួយបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់ក្នុងពេលហាត់ប្រាណក៏ដូចជាជួយប្រឆាំងនឹងភាពអស់កម្លាំង។

៣. មុន ឬ ក្រោយពេលបាយ
មុននិងក្រោយពេលញ៉ាំអាហារក៏ជាពេលវេលាដ៏ល្អដើម្បីផឹកទឹកដូង ព្រោះវាអាចជួយកាត់បន្ថយចំណង់អាហារបាន ថែមអាចអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ ការពារការទទួលទានច្រើនហួសហេតុដែលនាំឱ្យឡើងទម្ងន់៕