​រាជធានីបាងកក៖ ក្រោយពេលបើកយុទ្ធការចាក់វាក់​សាំងបង្ការ​កូវីដ-១៩ដ៏ធំបំផុត នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នោះមក រដ្ឋាភិបាល​របស់លោក ប្រាយុទ្ធ ចាន់អូចា ក៏មានគម្រោងបើកដំណើរការសាកល្បង​នូវវិស័យទេសចរណ៍ ក្នុងខេត្តមានសក្ដានុពល​ចំនួន១០ឡើងវិញ។

សារព័ត៌មាន The Nation  បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ថា ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំ កាលពីថ្ងៃទី៧ ខែមិថុនា នោះ រដ្ឋាភិបាលថៃកំពុងតែធ្វើការងារលើការបើកឲ្យដំណើរការនូវវិស័យទេសចរណ៍ នៅក្នុងប្រទេសឡើងវិញ។ ថៃបានផ្ដោតយ៉ាងសំខាន់ទៅលើខេត្តចំនួន១០មុនគេ។

មុនពេលមានការផ្ទុះឡើងនូវវិបត្ដិកូវីដ-១៩នេះ ថៃអាចទាក់ទាញអ្នកទេសចរ ជាង៤០លាននាក់ ក្នុង១ឆ្នាំៗ។ ជាមួយនឹងកំណើនទេសចរណ៍ដ៏ខ្លាំងនេះ ថៃក៏មានគម្រោងបង្កើនភ្ញៀវទេសចរ រហូតដល់៧០លាននាក់ ក្នុងមួយឆ្នាំ។ ប៉ុន្ដែ​ចាប់តាំងពីការផ្ទុះឡើងនូវវីរុសកូរ៉ូណានេះ បានធ្វើឲ្យវិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ក៏ដូចជា នៅលើពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង។​

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA`) បានអនុម័តឲ្យមានផែនទីមាគ៌ា ដើម្បីបើកឡើងវិញនូវខេត្ត​ចំនួន១០ ដើម្បីចាក់វ៉ាក់សាំងដល់អ្នកទេសចរទាំងអស់ ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក ចាប់ពីខែតុលា ខាងមុខ។​ រីឯខេត្តដែលត្រូវសាកល្បងបើកឲ្យដំណើរការឡើងវិញ ដែលរកចំណូលច្រើន កាលពីឆ្នាំកន្លងទៅនោះ រួមមាន៖​

-ក្រុងបាងកក ទទួលបានចំណូល ១៣៣,៧៦ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង 4 282 371 569 (ធ្លាក់ចុះ៦៥,២២ភាគរយ) ។

-ខេត្ត Chiang Mai ទទួលបានប្រាក់ចំណូល ៤២,៤៧ពាន់លានបាត ឬស្មើនឹង 1 359 691 391 (ថយចុះ៣៦,៨២ភាគរយ)

-ខេត្ត Prachuap Khiri Khan៖ ១៦,១ពាន់លានបាត ឬស្មើនឹង 515 446 936 ដុល្លារ (ធ្លាក់ចុះ៤៣,៤៩ភាគរយ)

-ខេត្ត Phetchaburi ៖ ១៣,៥៤ពាន់លានបាត ឬស្មើនឹង 433 487 672ដុល្លារ (ធ្លាក់ចុះ៤៩,៦៣ភាគរយ)​

-ខេត្ត Chonburi ៖​ ២៧,៩៨ពាន់លាន ឬស្មើនឹង 27 980 000 000ដុល្លារ (ធ្លាក់ចុះ ៤២,២៩ភាគរយ)។

-ខេត្ត Phuket ៖ ២០,៩៣ពាន់លានដុល្លារ ឬស្មើនឹង 670 081 017ដុល្លារ (ធ្លាក់ចុះ៥៧,៩ភាគរយ)។

-ខេត្ត ​Krabi ៖ ១៣,៦ពាន់លានបាត ឬស្មើនឹង 435 408 592ដុល្លារ (ធ្លាក់ចុះ ៦៤,៥៥ភាគរយ)

-ខេត្ត Surat Thani ៖ ៧២,៦៨ពាន់លានបាត ឬស្មើនឹង 2 326 874 743ដុល្លារ (មិនមានទិន្នន័យ)​

-ខេត្ត Phang Nga៖ ៣៥,៤១ពាន់លានបាត ឬស្មើនឹង 1 133 663 107 ដុល្លារ​(មិនមានទិន្នន័យ)​

-ខេត្ត Buri Ram ៖ ៤ពាន់លានបាត ឬស្មើនឹង 155 274 387ដុល្លារ (មិនមានទិន្នន័យ)​៕