ភ្នែកពិតជាសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ។ ដូច្នេះការថែរក្សាភ្នែកក៏ជារឿងមួយដែលបងប្អូនមិនមើលរំលងដែរ។ ទន្ទឹមនឹងនេះ បងប្អូនក៏គួរតែដឹងអំពីរបបអាហារមួយចំនួនដែលជួយឱ្យភ្នែកមានសុខភាពល្អ។ អាហារទាំងនោះរួមមាន៖

១. បរិភោគអាហារដែលជួយដល់ភ្នែក ដូចជាវីតាមីនC និង E Zinc Lutein Zeaxathin និង Omega-3 ដែលសុទ្ធតែសំខាន់ដែលអាចការពារបាននូវភ្នែកឡើងបាយ ស្រអាប់ក្នុងភ្នែក និង ការមើលក្នុងវ័យចាស់បានទៀតផង។

២. បរិភោគអាហារដែលផ្ទុកវីតាមីន E. ស្រូវសាលី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ ទៅក្នុងរបបអាហាររបស់អ្នក។
៣. បរិភោគអាហារដែលមានសារធាតុ Zinc ៖ រួមមាន សាច់គោ សាច់ជ្រូក ប្រភេទគ្រំ ងាវ ដោយសារអាហារទាំងនេះមានជាតិស័ង្កសីដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់អ្នក។

៤. ញ៉ាំអាហារដែលផ្ទុកវីតាមីនសេ រួមបញ្ចូលទាំងក្រូច, ផ្លែស្ត្របឺរី, ផ្កាខាត់ណាខៀវ, និងមើមស្ពៃនៅក្នុងរបបអាហាររបស់អ្នក។
៥. បរិភោគអាហារដែលមានសារជាតិ lutein និង zeaxanthin ។ ញ៉ាំ spinach ផ្កាខាត់ណាខៀវ និងផ្លែ peas។ បន្លែទាំងនេះមានសារជាតិ lutein និង zeaxanthin ដែលជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពភ្នែកផងដែរ។
៦.បរិភោគការ៉ុត៖ប្រសិនបើអ្នកញ៉ាំការ៉ុតនោះវានឹងធ្វើឱ្យភ្នែកកាន់តែប្រសើរ។

៧. បរិភោគអាហារដែលមានជាតិខ្លាញ់អូមេហ្គា 3។ ញ៉ាំត្រីដែលមានជាតិខ្លាញ់អូមេហ្គា 3 ឱ្យបានម្តង ក្នុងមួយសប្តាហ៍ដូចជា ត្រីសាម៉ុង ឬត្រីសាឌីន។ ប្រសិនបើអ្នកមិនមែនជាអ្នកចូលចិត្តញ៉ាំត្រីសូមប្រើថ្នាំអូមេហ្គា 3 ជារៀងរាល់ថ្ងៃ៕