ខេត្តព្រះសីហនុ ៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ សូមកត់លេខទូរសព្ទ័មន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាពនិងត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ កត់សម្គាល់ថា កន្លងមកសង្កេតឃើញបងប្អូនប្រជាពលរដ្ឋសាកសួរព័ត៌មានផ្សេងៗតាមរយៈបណ្តាញផ្សព្វផ្សាយផង ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយឬក៍មិនមែនមន្ត្រីជំនាញទទួលខុសត្រូវនោះ មិនអាចផ្តល់ចម្លើយបាន នាំដល់ការអាក់អន់ស្រពន់ចិត្ត។ ហេតុដូចនេះរដ្ឋបាលខេត្តសូមឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ កត់ត្រាលេខទូរសព្ទ័ខាងក្រោមនេះទុកជាប់ខ្លួន ដើម្បីទាក់ទងសាកសួរព័ត៍មានចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែង។

លេខទូរសព្ទ័ក្រុមការងារតាមសង្កាត់នីមួយៗមាន ដូចខាងក្រោម៖
លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ ១ លេខទូរស័ព្ទ ០៨៦/០១៧/០៦៧ ៦៦២ ៦២២, លោកឈិត សូផាត ចៅសង្កាត់លេខ១ លេខទូរស័ព្ទ ០១៦ ៩០៩ ៦៦៤, លោកស្រីឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២ លេខទូរស័ព្ទ ០១៦ ៤៩៨ ៥៥៨, លោកស្រីសំរិត សុខេមរា ចៅសង្កាត់លេខ២ លេខទូរស័ព្ទ ០១៦ ៤២៩ ២៧៧, លោកសន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣ លេខទូរស័ព្ទ ០១៦ ៨៨០ ៨៩២, លោកកាន់ ឡឹង ចៅសង្កាត់លេខ៣ លេខទូរស័ព្ទ ០១២ ៧៣២ ៤៦១ និង០៩៧ ៧៣៣៦៧៦៧ , លោកអៀម សារិន ប្រធានក្រុមការងារសង្កាត់លេខ៤ លេខទូរស័ព្ទ ០១៦ ៨៨៤ ៥៨៨ និងលោកសេង នីម ចៅសង្កាត់លេខ៤ លេខទូរស័ព្ទ ០១៦ ៣៣ ៣៧៦៦៕