រាជធានីភ្នំពេញ៖នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក ដោយសារ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាកសាំងនៅទីតាំងខាងលើនេះ

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។