មានប្រទេសជាច្រើននៅក្នុងពិភពលោកយើងនេះ តែងផ្សារភ្ជាប់ការប្រារព្វពិធីនានាទៅនឹងវប្បធម៌ ប្រពៃណីដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់។ ទាំងនេះជារបៀបដែលប្រទេសធំៗមួយប្រារព្ធទិវាអ្នកម្ដាយ៖

១. ប្រទេសបារាំង
ច្បាប់នៃប្រទេសបារាំង ដែលមានឈ្មោះងា Fetes Des Meres បានកំណត់យកថ្ងៃអាទិត្យទី ៤ នៃខែឧសភាជាថ្ងៃប្រារព្ធទិវាអ្នកម្ដាយ លើកលែងតែពេលដែលថ្ងៃនោះជាន់គ្នានឹងបុណ្យ Pentecost។ ក្រៅពីភាពខុសប្លែកគ្នាក្នុងការកំណត់យកថ្ងៃធ្វើបុណ្យហើយ សកម្មភាពដែលត្រូវបានប្រជាជនបារាំងនិយមធ្វើ មិនមានអ្វីខុសប្លែកខ្លាំងពីពិភពលោកទាំងមូលនោះទេ។

២. ប្រទេសចិន
អាចជាពិធីបុណ្យថ្មីមួយសម្រាប់ជនជាតិចិន ទិវាអ្នកម្ដាយនេះត្រូវបានប្រារព្ធឡើងស្របទៅនឹងការអប់រំបែបចិនបុរាណដែលចាត់ទុកឪពុកម្ដាយជាព្រះរស់ ជាអ្នកមានគុណបំផុត (Filial Piety)។ ទិវានេះត្រូវបានធ្វើឡើងនៅអាទិត្យទី ២ នៃខែឧសភា ដែលកូនៗតែងនាំគ្នាទិញកាដូជូនម្ដាយរបស់ពួកគេ។

៣. ប្រទេសអង់គ្លេស
ចាប់តាំងតែពីសតវត្សទី ១៦ មកម្ល៉េះ ដែលអង់គ្លេសបានកំណត់យកអាទិត្យទី ៤ នៃពិធីបុណ្យសាសនា Lent ជាថ្ងៃដែលសមាជិកគ្រួសារមកជួបជុំគ្នាទៅព្រះវិហារ ក្រោយមកក៏បានកែប្រែជាថ្ងៃដែលគ្រួសារមកជួបជុំគ្នានៅផ្ទះ អមដោយពាក្យពេចន៏ជូនពរដល់អ្នកម្ដាយពួកគេ។

៤. ប្រទេសឥណ្ឌា
ទិវាមាតាគឺជាបាតុភូតថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែ វាបានក្លាយជាពិធីបុណ្យលំនាំបរទេសជាទីពេញនិយាម។ នៅថ្ងៃអាទិត្យទី ២ នៃខែឧសភា អ្នកម្ដាយត្រូវបានកូនៗបង្ហាញក្ដីស្រលាញ់តាមរយៈ បាច់ផ្កា សារជូនពរ និងអំណោយផ្សេងៗ។

៥. ប្រទេសជប៉ុន
ដំបូងឡើយប្រទេសជប៉ុនបានកំណត់យកទិវាអ្នកម្ដាយ អោយត្រូវគ្នាជាមួយនឹងថ្ងៃកំណើតនៃម្ចាស់ក្សត្រី Koujun ដែលសោយរាជ្យនៅក្នុងសតវត្សទី ២០។ ប៉ុន្តែក្រោយមកទិវាមាតាត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យទី ២ ក្នុងខែឧសភា នៅពេលជនជាតិជប៉ុនដាក់ជូនអំណោយម្តាយរបស់ពួកគេ – ជាពិសេសគឺបាច់ផ្កា។

៦. ប្រទេសថៃ
ថ្ងៃឈប់សម្រាកត្រូវបានគេដាក់កំណត់ជាថ្ងៃទី ១២ ខែសីហាដើម្បីប្រារព្ធពិធីខួបកំណើតរបស់ម្ចាស់ក្សត្រី Sirikit ផងដែរ។ ពិធីនិងព្យុហយាត្រាអបអរបំណងពីរនៃថ្ងៃឈប់សម្រាកនេះ ដោយមានផ្កាម្លិះអំណោយទៅកាន់អ្នកម្ដាយ៕