ខេត្តព្រៃវែង ៖ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបក់បោក បណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៤៣ខ្នងផ្ទះ ក្នុងខេត្តព្រៃវែង រងការខូចខាត។

នៅក្នុងស្រុកកំពង់ត្របែក ឃុំកន្សោមអក ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩ខ្នង។ នៅស្រុកមេសាង ឃុំព្រៃរំដេង ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៣ខ្នង ។ នៅស្រុកស្វាយអន្ទរ ឃុំអង្គរទ្រេត ផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នង។ នៅស្រុកពាមរក៍ ឃុំ ពាមរក៍ ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នងនិងនៅស្រុកបាភ្នំ ឃុំស្តៅកោង ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នង តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សបាត់បង់ជីវិតឡើយ៕