រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទផ្សារម៉ាឡៃ១៤ថ្ងៃក្រោយរកឃើញពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ១៩។យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា” ត្រូវបានបិទផ្សារម៉ឡៃ ស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ២០២១ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី៧ឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការឆ្លងរាលដាលកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅដល់តំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេសជាថ្មី”៕