រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានធ្លាក់ភ្លៀងខ្លាំងធ្លាក់ព្រិល លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសម្បែង រំលំដើមឈើ ដើមត្នោតមួយចំនួន ស្ថិតក្នុងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយមានផ្លែទុរេនរបស់បងប្អូនប្រជាកសិករមួយជំនួនត្រូវជ្រុះអស់មិនតិចផ្លែផងដែរ ។

លុះមកដល់ល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្រាប់តែមានធ្លាក់ភ្លៀងទៀត លាយឡំខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យដួលរលំដើមពោធិ៍អ្នកតាក្រហម នៅខេត្តត្បូងឃ្មុំ ហើយក៏មានដើមទុរេនរបស់បងប្អូនប្រជាកសិករដួលរលំ រាបដល់ដីផងដែរ ធ្វើឲ្យកូនប្រុសម្ចាស់ចម្ការស្តាយស្រណោះដើមទុរេន ស្រែកយំហ៊ូតែម្តង។

យោងតាមគណនីហ្វេសប៊ុក Miss-នឹក ដែលបានបង្ហោះរូបភាពដើមទុរេនដួលរលំ ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កាលពីល្ងាចមិញ ភ្ជាប់ជាមួយសំណេរថា « ដាក់មួយមេធំ សេដណាស់អ្នកចំការឆ្នាំនឹង»៕