ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក ខាន់ សុខា អភិបាលរងខេត្ត លោក លោកស្រី អាជ្ញាធរពាក់ព័ន្ធ និងលោឈួន ផាន់នី អភិបាលស្រុកទ្រាំង លោកអ៊ុ ចំរើន អភិបាលរងស្រុក បានអញ្ជើញរៀបចំពិធីបញ្ចុះបឋមសីលាក្រុងពលី សាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅស្រុកទ្រាំង ខេត្តតាកែវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានយល់ព្រមផ្តល់ដី១កន្លែង ទំហំ២ហិកតារ និង៣០៣ម៉ែត្រការ៉េ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ១៩៕