ធ្លាប់តែញ៉ាំជ្រក់តាសក់ ជ្រក់ស្ពៃអីជាដើម។ ឥឡូវនេះមកប្លែកទៀតហើយ គឺមកណែនាំបងប្អូនឱ្យចេះធ្វើជ្រក់ត្រកួនវិញម្ដង។ ងាយៗ គ្រឿងផ្សំសាមញ្ញៗ។

១. គ្រឿងផ្សំ
ត្រកួន ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ក្រូចឆ្មារ ប៊ីចេង ស្ករស អំបិល។

២. របៀបធ្វើ
ជំហានដំបូងកាត់ត្រកួនជាកង់ៗ យកទៅលាងទឹកនឹងដាក់អំបិលបន្តិច រួចត្រាំទឹកអំបិលរយៈពេល១០នាទី ទើបស្រង់ចេញ ពូតឲ្យស្រស់ទឹក។ រួចដាក់ត្រកួនច្របាច់ជាមួយអំបិលឲ្យទន់ រួចច្របាច់យកទឹកចេញ។ បន្ទាប់មកដាក់ត្រកួន ស្ករស ប៊ីចេង ក្រូចឆ្មារ ខ្ទឹមក្រហម ខ្ទឹមស ម្ទេស ច្របល់វាឲ្យសព្វ ភ្លក់ឲ្យល្មម រួចជាការស្រេច៕