រាជធានីភ្នំពេញ៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅ មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដោយសារ អ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះដែរ

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។