សក់ជាផ្នែកមួយសំខាន់ ដែលជួយឱ្យស្ត្រីកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមានសក់ស្អាត មានសំណើម ទន់រលោង មិនស្ងួត ហើយមានសភាពរឹងមាំនោះទេ បើមិនបានដឹងពីកាថែទាំ និងដឹងព្យាបាលសក់ងាយៗ។

១.សក់មានជាតិប្រេង ដោយប្រើការ៉ុត
ការថែរក្សាសក់ដែលមានជាតិប្រេងអ្នកគួរតែប្រើគ្រឿងផ្សំធម្មជាតិដើម្បីថែរក្សាសក់របស់អ្នកដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រើការ៉ុត១ ដុំបកសំបក រួចលាងស្ងោរឲ្យឆ្អិន បន្ទាប់មកកិនការ៉ុត ហើយប្រើលាបពេញលើសក់ប្រមាណ ១៥ នាទីក្រោយមកលាងចេញ ហើយយ៉ាងហោចណាស់គួរធ្វើឲ្យបាន ២-៣ដងក្នុង១សប្តាហ៍។

២.វិធីធ្វើឱ្យសក់រលោង និងត្រង់មិនបែកចុងដោយទឹកអង្ករ
អ្នកមិនគួររំលងទឹកអង្ករនោះទេ ពីព្រោះបរិមាណវីតាមីន B1 ជាច្រើនរួមនឹងសារធាតុចិញ្ចឹម ដែលផ្តល់សំណើមដល់សក់របស់អ្នកជាមួយការប្រើទឹកអង្ករ។ អ្នកគ្រាន់តែរក្សាទុកឲ្យបានល្អ និងយកលាបឱ្យសព្វសរសៃសក់ ហើយផ្អាប់ទុក ១៥នាទី រួចលាងទឹកសម្អាតចេញេជាការស្រេច បន្ទាប់មកអ្នកនឹងទទួលបានសរសៃសក់ទន់រលោង និងត្រង់ស្អាតមិនសំពោង ឬបែកចុង។

៣.វិធីធ្វើឱ្យសក់ទន់ មិនជ្រុះដោយប្រើស៊ុតធម្មជាតិ
ស៊ុតមិនត្រឹមតែជាអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែវាថែមទាំងជួយបំប៉នសក់យ៉ាងមានប្រសិទ្ធភាពបំផុត។ ប្រើស៊ុតលាបលើសរសៃសក់ឲ្យបានយ៉ាងហោចណាស់៣ដងក្នុង ១សប្តាហ៍ នឹងធ្វើឲ្យសក់រលោងមានសំណើមមិនជ្រុះសម្រាប់សក់ស្អួត។

៤.សម្រាប់សក់ស្ងួតសំពោងមិនទន់រលោងប្រើជាមួយប្រេងអូលីវ ឬប្រេងអាល់ម៉ុន
ប្រេងអូលីវ ឬប្រេងអាល់ម៉ុន ជួយថែរក្សាសក់ស្ងួតបាន ព្រោះប្រេងទាំងពីរនេះ មិនត្រឹមតែការពារសក់សំពោង ឬជំពាក់ស្ងួតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងផ្តល់សំណើមសម្រាប់សក់របស់អ្នកបានយ៉ាងល្អ៕