ថ្វីត្បិតតែវានៅតែជាបញ្ហាសម្រាប់អ្នកដែលរស់នៅក្នុងតំបន់លឿងទុំ និងក្រហម ប៉ុន្តែគ្មានហេតុផលណាដែលបញ្ឈប់អ្នកពីការប្រារព្ធពិធីទិវាអ្នកម្ដាយនៅថ្ងៃអាទិត្យខាងមុខនេះឡើយ បើទោះបីជាអ្នកកំពុងជាប់នៅតែក្នុងផ្ទះក៏ដោយអ្នកនៅតែអាចធ្វើវាបាន។ ទាំងនេះជាវិធីល្អៗបំផុតមួយចំនួនដែលអ្នកអាចប្រារព្ធទិវាអ្នកម្ដាយបាននៅថ្ងៃអាទិត្យនេះ ជាពិសេសម្រាប់អ្នកដែលនៅក្នុងតំបន់ក្រហមនឹងលឿងទុំ៖

១. ចម្អិនអាហារពិសេសសម្រាប់គាត់ មិនថាវាជាអាហារពេលព្រឹក ពេលថ្ងៃត្រង់ឬល្ងាចក៏ដោយ បង្ហាញការដឹងគុណរបស់អ្នកចំពោះម្ដាយដោយការចម្អិនអាហារពិសេសសម្រាប់គាត់ដើម្បីជាការចងចាំដ៏ល្អមួយ ទោះបីជាអ្នកមិនសូវចេះធ្វើម្ហូបក៏ដោយ អ្នកអាចរកជំនួយឬមើលតាមអនឡាញបង្ហាញពីទឹកចិត្តរបស់អ្នកចំពោះគាត់។

២. ជួយធ្វើកិច្ចការងារផ្ទះ ដើម្បីឲ្យអ្នកម្តាយមានពេលសម្រាកនៅចុងសប្តាហ៍នេះ ហើយអាចប្រារព្ធធ្វើទិវាអ្នកម្ដាយបានដោយភាពសប្បាយរីករាយនោះ អ្នកគួរតែចាប់ផ្ដើមធ្វើការសម្អាតផ្ទះជាបណ្ដើរៗហើយ ជឿថាអ្នកម្ដាយណាដែលមិនសប្បាយចិត្តនៅពេលឃើញកូនៗចេះជួយ និងមានទឹកចិត្តល្អចំពោះគាត់នោះ។

៣. ទិញរបស់អ្វីមួយសម្រាប់គាត់ ប្រសិនបើអ្នករស់នៅដាច់ដោយឡែកពីគាត់ ឬក៏គាត់រស់នៅតាមបណ្ដាលខេត្តនោះ ការបញ្ជាទិញទំនិញ ម្ហូបអាហារ ឬរបស់ពិសេសអ្វីមួយជាកាដូសម្រាប់គាត់គឺជារឿងដែលអ្នកគួរធ្វើនៅថ្ងៃអាទិត្យនេះខាងមុខនេះ។

ដូចច្នេះជាជាងការមានអារម្មណ៍សោកសៅចំពោះការមិនអាចទៅណាមកណា ឬធ្វើអ្វីបាននោះ អ្នកគួរតែចាប់ផ្ដើមរៀបចំផែនការមួយចំនួនខាងលើនេះ៕