Internet គឺជាបណ្តាញកុំព្យូទ័រសកលមួយ ដែលផ្តល់នូវពត៌មានផ្សេងៗ និង មជ្ឈដ្ឋានទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈប្រូតូកូល ស្តង់ដារមួយ។ Internet ត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនទើបតែដឹងពីអត្ថប្រយោជន៍នៃការ ប្រើប្រាស់វា។ នៅថ្ងៃនេះ យើងសូមបង្ហាញពីអត្ថប្រយោជន៍មួយចំនួននៅពេលដែលយើងប្រើInternetដូចខាងក្រោម៖

១. Faster Communication: មានន័យថា ទំនាក់ទំនងកាន់តែឆាប់រហ័ស អាចឲ្យយើងផ្ញើឯកសារឬលិខិតផ្សេងៗ ទៅកាន់មនុស្សនៅជុំវិញខ្លួនយើង តាមរយៈសារអេឡិចត្រូនិច Email ក្នុងល្បឿនយ៉ាងឆាប់រហ័ស ទោះបីស្ថិតនៅចម្ងាយឆ្លងទ្វីបក៏ដោយ ក៏អាចបញ្ជូនទៅឲ្យក្នុងរយៈពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

២. Abundant Information Resources: ប្រភពពត៌មានសម្បូរបែប មានន័យថា នៅលើ Internet មានប្រមូលផ្តុំទៅដោយចំណេះដឹងគ្រប់រូបភាព គ្រប់វិស័យទាំងអស់ ជាពិសេសចំណេះដឹងអប់រំតែម្តង។

៣. Inexhaustible Education: ងាយស្រួលរកឯកសារសិក្សាតាមបណ្តាញ Internet។
៤. Entertainment for Everyone: ការកម្សាន្តសម្រាប់ទាំងអស់គ្នា យើងអាចប្រើ Internet សម្រាប់ការកម្សាន្ត វីដេអូ ខ្សែភាពយន្ត ឬ ហ្គេមអនឡាញជាដើម។

៥. Social Networking and Staying Connected: បណ្តាញទំនាក់ទំនងសង្គម គឺ យើងអាចមានសកម្មភាពក្នុងសង្គមតាមរយៈការប្រឡូកលេង កម្មវិធីបណ្តាញសង្គមមួយចំនួនដូចជា Facebook, Twitter, Google Plus, Pinterest ,Skype និង Instagram ជាដើម។

៦. Online Services and E-commerce: សំដៅទៅលើការធ្វើ Business តាមអនឡាញ។ យើងអាចផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយនៅលើវាបាន ហើយថែមទាំងអាចធ្វើការទិញដូរ នៅលើអនឡាញបានទៀតផង៕