លាបសក់ដោយប្រើកាហ្វេ ប្រហែលមនុស្សជាច្រើនភ្ញាក់ផ្អើលហើយងឿងឆ្ងល់មិនខាន ។ បើយោងតាមអ្នកជំនាញ និយាយថា វិធីនេះពិតជាទទួលបានលទ្ធផលល្អ ហើយក៏មានមនុស្សស្រីជាច្រើនបានសាកល្បងរួចមកហើយ។ បើនិយាយពីពណ៌វិញ បែបត្នោតធម្មជាតិ ចេញមកស្រស់ស្អាត និងស្មើគ្នាល្អ និងថែមទាំងលាបអស់ពណ៌ស្កូវបានថែមទៀត។ ក្រៅពីនេះ កាហ្វេក៏ជួយរក្សាសក់ឲ្យមានសុខភាពល្អ មិនងាយដាច់ខូច ។

វីធីប្រើ៖
១. យកកាហ្វេសរីរាង្គ ឬប្រើ Espresso Coffee ឬម្សៅកាហ្វេចាក់ចូលទៅក្នុងចានមួយ។ បន្ទាប់មក កិនវាឲ្យម៉ត់ រួចបន្ថែមសាប៊ូបន្ទន់សក់ ដែលអ្នកឧស្សាហ៍ប្រើចូល២កូនចានតូច។
២. កូរគ្រឿងផ្សំទាំង២ចូលគ្នា រហូតទាល់តែវាលាយសព្វចូលគ្នាល្អ
៣. កក់សក់របស់អ្នកចេញ ហើយជូតឲ្យស្ងួត។ បន្ទាប់មក យកកាហ្វេដែលបានលាយរួច មកលាបលើសក់របស់អ្នក ដោយមានក្រាស់ជំនួយផង។ អ្នកក៏អាចប្រើម្រាមដៃដើម្បីម៉ាស្សា ឲ្យថ្នាំលាបនេះជ្រាបចូលសក់បានល្អ។ រួច យកថង់មកគ្របក្បាល និងទុកចោលរយៈពេល ១ម៉ោង។

វិធីលាប៖
– នៅពេលគ្រប់ ១ម៉ោងហើយ អ្នកត្រូវលាងជម្រះសក់របស់អ្នកចេញជាមួយទឹកធម្មតា សម្រាប់តង់ទី១។ បន្ទាប់មក នៅពេលតង់ទី២ ត្រូវលាងសក់របស់អ្នកម្តងទៀត ជាមួយទឹកធម្មតាដូចគ្នា។ ប្រសិនបើអ្នកចង់ឲ្យពណ៌ខាំជាប់សក់បានយូរ អ្នកត្រូវប្រើទឹកខ្មេះ។ យកទឹកខ្មេះលាយជាមួយទឹកធម្មតា បន្ទាប់មក យកវាមកលាងឲ្យសព្វសក់។ នោះពណ៌នឹងចេញមកដិត និងជាប់បានយូរថែមទៀត។ តែបើអ្នកមានអារម្មណ៍ថា ពណ៍ហាក់ដូចមិនសូវដិតដូចប្រាថ្នា អ្នកក៏អាចលាបដោយប្រើកាហ្វេតាមវិធីខាងលើម្តងទៀត នៅថ្ងៃបន្ទាប់ ដើម្បីឲ្យពណ៍ចេញមកកាន់តែដិត ស្រស់ស្អាត បែបត្នោតសូកូឡា។

វិធីសាស្រ្តនេះ អ្នកអាចលាបសក់បានដោយមិនបាច់ទិញថ្នាំលាបសក់ពីខាងក្រៅ ដោយបារម្ភថាមានសារធាតុគីមីឡើយ។ ការលាបសក់ដោយប្រើកាហ្វេ លាយជាមួយសាប៊ូបន្ទន់សក់ វាបានក្លាយជាតិចនិកមួយដ៏វៃឆ្លាត សម្រាប់អ្នកចង់បានសក់ពណ៍ត្នោតតាមធម្មជាតិ ហើយថែមទាំងមិនប្រឈមនឹងបញ្ហាសក់ជ្រុះ ឬខូចថែមទៀត។ ផ្ទុយទៅវិញ មានតែជួយបន្ថែមជាតិភ្លឺរលោង ដល់សសៃសក់ ដែលជាគន្លឺះមួយ អ្នកគួរពិចារណាសាកអនុវត្តឲ្យបានម្តង៕