ខែនេះជាខែដែលសម្បូរត្រីឆ្អើរគួរសមដែរ ដូច្នេះវាជាឱកាសសម្រាប់បងប្អូនណាដែលចង់បុកសណ្ដែកកួរត្រីឆ្អើបានហើយ។ ថ្ងៃនេះយើងសូមណែនាំបងប្អូនឱ្យស្គាល់ពីរបៀបក្នុងការបុកសណ្ដែកកួរត្រីឆ្អើរម្ដងទាន់ ទំនេរៗរៀបធ្វើតាមមកណាទាន់ខែនេះសម្បូរត្រីឆ្អើរ។

១. គ្រឿងផ្សំ៖
ត្រីកេសឆ្អើរ ២ក្បាល
ស្វាយខ្ចី
កាពិ ១ស្លាបព្រាកាហ្វេ
ទឹកក្តៅ ១ស្លាបព្រា
បង្គាក្រៀម ២០ក្រាម
ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
ស្កសរ ២ស្លាបព្រាកាហ្វេ
ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
ម្ទេសដៃនាង ២គ្រាប់
ខ្ទឹមស និង ខ្ទឹមក្រហម ២កំពឹស
ស្ពៃក្តោប ២០ក្រាម
ពពាយ
ស្វាយ
ត្រប់ស្រួយ
សណ្តែកគួរ
ជីនាងវង

២. វិធីធ្វើ
ដំបូងយកត្បាល់ និង អង្រែ ដាក់ខ្ទឹមសរ ខ្ទឹមក្រហមម្ទេសដៃនាង កាពិ បង្គាក្រៀម បុកបញ្ចូលគ្នាឲ្យម៉ត់។ ទើបបង់គ្រឿងដូចជា ស្ករ ម្សៅស៊ុបមាន់ ទឹកក្រូចឆ្មារ ស្វាយ និងចុងក្រោយដាក់ជីនាងវងនិងទឹកឆ្អិនចូលបន្តិចជាការស្រេច។ ចំពោះបន្លែបងប្អូនអាចដាក់បានតាមការចូលចិត្ត៕